• Breaking News

    រីករាយជាមួយគ្នា យល់ដឹងជាមួយគ្នា!

    ប្រាជ្ញាខ្មែរ នាំមកជូនលោកអ្នកនូវ ភាពរីករាយ កំសាន្តសប្បាយឥតកំណត់។ ជាងនេះទៅទៀតលោកអ្នកនឹងបានជ្រាបដឹងនូវពត៌មានថ្មីៗទាំងក្នុង និងក្រៅប្រទេស ទទួលបានចំនេះដឹងថ្មីៗ រួមទាំងវិធីថែទាំសុខភាព និងសម្រស់ឲ្យស្អាតឋិតថេរ.....៕

    ធ្វើការនៅលើច្បាប់ហើយតែអង្គុយលើច្បាប់ (មានវីដេអូ)



    ថ្មីៗនេះ យោងតាមគណនី Facebook មួយឈ្មោះ Tep Visal បានធ្វើការបង្ហាញនូវឃ្លីបវីដែអូដែលស្តីអំពី ការបំពាបំពានច្បាប់ពីសំណាក់អ្នកមានអំណាចនៅស្រុករំដួល។ បើតាមការរៀបរាប់ក្នុងខ្លីបវីដេអូនោះបានឲ្យដឹងថា ទីកន្លែងនៃការបំពាននេះបានកើតឡើងនៅទីតាំងខាងមុខជាប់ផ្ទាល់និងអគ្គស្នងការជាតិ ក្បែគល់ស្ពានអាកាសក្បាលថ្នល់។ តាមការរៀបរាប់បានបន្តទៀតថា មូលហេតុដែលនាំឲ្យមានរឿងនេះកើតឡើង គឺដោយសារតែការបើកបររបស់មន្ត្រីអ្នកមានអំណាចម្នាក់ទាំងបំពានចេញពីអគ្គស្នងការដ្ឋានដោយពុំបានឲ្យជាសញ្ញាឲ្យដឹងដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវឡើយ លុះក៏បានទៅប៉ះនឹងម៉ូតូមួយដែបានធ្វើដំណើរទិសដៅឡើងស្ពានក្បាលថ្នល់ បន្ថែមពីនោះទៀតតាមការរៀរាប់បានឲ្យដឹងទៀថា មន្រ្តីរូបនោះមិនបានឈប់រថយន្ត បង្អង់ហ្គ៊ែដើម្បីចុះមើលជនរងគ្រោះឡើយថែមទាំងបន្តតំឡើងហ្គ៊ែរថយន្តទាំងបំពានដោយពុំមានការគោរពសិទ្ធប្រជាពលរដ្ឋនោះឡើយ។


    គួរនឹកគិតដែរថាក្នុងនាមខ្លួនជាមន្រ្តីមានអំណាច ជាអ្នកកាន់ខាងក្បួនច្បាប់ មិនគួណាយកច្បាប់មកបំពានយ៉ាងនេះសោះ វាហាក់បីដូចជា ច្បាប់ក្នុងប្រទេសយើងនេះគឺត្រូវបានបង្កើតឡើងដើម្បីតែល្អមើលប៉ុណ្នោះ។ ជាការពិតច្បាប់ត្រូវបានគេបង្កើតឡើងក្នុងគោលបំណងការពារពីការរំលោភបំពាននានា តែនេះផ្ទុយស្រលះខ្លួជាអ្នកច្បាប់ត្រឹមតែមិនបានការពារប្រជាពលរដ្ឋ ថែមទាំបំពានទៀត។


    យ៉ាងណានេះគ្រាន់តែជាការយល់ឃើញរបស់ប្រាជ្ញាខ្មែរក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងឡាយ សង្ឃឹមថា អស់លោកអ្នកមានអំណាចទាំងឡាយមេតា្តចេះគោរពច្បាប់ខ្លះផងគឺដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាកូនចៅយើងជំនាន់ក្រោយ។

    ខាងក្រោមនេះជាវីដេអូដែលបានរៀរាប់អំពីរឿងហេតុខាងលើ សូមទស្សនាទាំងអស់គ្នា៖



    ​​​​

    No comments:

    Post a Comment

    សូមចុច Like និង Share នៅទីនេះដើម្បីទទួលបានពត៌មានថ្មីៗនៅក្នុង Facebook របស់អ្នក