Excel គឺជាកម្មវិធីសម្រាប់ប្រប្រាស់លើការងារការិយាល័យមួយដែលបង្កើតឡើងដោយក្រុមហ៊ុន Microsoft ។ ហើយ Excel ក៏ជាកម្មវិធីមួយដែលមានការនិយមប្រើប្រាស់ច្រើនទូទាំងសកលលោក មិនថាប្រទេសកម្ពុជា ថៃ អាមេរិច ឬក៏ប្រទេសណា ណាឡើយ។ វាត្រូវបានគេទទួលស្គាល់ថាជាអ្នកជំនាញខាងការគណនា ដូច្នេះហើយវាត្រូវបានគេប្រើប្រាស់នៅក្នុងគ្រប់ស្ថាប័ន មិនថាស្ថាប័នរដ្ឋ ឬឯកជនឡើយ។ ជាទូទៅវាត្រូវបានគេប្រប្រាស់សម្រាប់ធ្វើរបាយការណ៍ផ្សេងៗ រួមមានទាំងលេខ និងអក្សរ។
Microsoft Excel មានលក្ខណៈពិសេស និងរូបមន្តពិសេសជាច្រើនដែលបានផ្តលភាពងាយស្រួលសប្រាប់យើង។ ប៉ុន្តែផ្ទុយមកបើយើងក្រឡេកមកមើលភាគរយនៃការប្រប្រាស់លក្ខណៈពិសេសរបស់វាវិញគឺមានភាគរយតិចបំផុត។ ដោយយើងសង្កេតឃើញថា មនុស្សមួយចំនួនបានត្រឹមតែប្រើប្រាស់វាក្នុងកំរិតទាប(Basic Level) ប៉ុណ្នោះ រីឯកំខ្ពស់(Advance Level)វិញគឺពុំសូវមានអ្នកចេះប្រើប្រាស់ប៉ុន្មានឡើយ។
បើយោងតាមរបាយការណ៍ថ្មីមួយដែលបានបង្ហាញកាលពីជិតចុងឆ្នាំ ២០១៦ បានឲ្យដឹងថាចំនួនអ្នកចេះប្រប្រាស់កម្មវិធី Excel កំរិត Advance Level គឺមានត្រឹមតែ ៣០% ប៉ុណ្នោះនៃចំនួនអ្នកដែលចេះប្រើប្រាស់កម្មវិធី Excel ទាំងអស់។
យ៉ាងណាក៏ដោយដើម្បីខ្លួនយើង ដើម្បីការងារល្អ ប្រាកខែខ្ពស់ត្រូវរៀនចេះអភិវន្ឍចំនេះដឹងនេះដោយខ្លួនឯង។ ខាងក្រោមនេះជាវីដេអូមួយដែលនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីការប្រប្រាស់កម្មវិធី Excel Advance Level ។ សូមព្យាយាមធ្វើវាដោយខ្លួនឯង!
Excel for Accounting Formulas, VLOOKUP INDEX, PivotTables, Recorded Macro...
No comments:
Post a Comment