• Breaking News

    រីករាយជាមួយគ្នា យល់ដឹងជាមួយគ្នា!

    ប្រាជ្ញាខ្មែរ នាំមកជូនលោកអ្នកនូវ ភាពរីករាយ កំសាន្តសប្បាយឥតកំណត់។ ជាងនេះទៅទៀតលោកអ្នកនឹងបានជ្រាបដឹងនូវពត៌មានថ្មីៗទាំងក្នុង និងក្រៅប្រទេស ទទួលបានចំនេះដឹងថ្មីៗ រួមទាំងវិធីថែទាំសុខភាព និងសម្រស់ឲ្យស្អាតឋិតថេរ.....៕

    ៣ វិធីសាស្រ្តងាយៗដើម្បីជួយឲ្យកុំព្យូទ័ររបស់លោកអ្នកដើរលឿនជាងមុន

    ការប្រតិបត្តិការកុំព្យូទ័រជារៀងរាល់ថ្ងៃជៀសមិនផុតនឹងធ្វើឲ្យកុំព្យូទ័ររបស់លោកអ្នកមានការដើរយឺត។ មិនខុសអ្វីពីមនុស្សយើង កាលណាដែលយើងធ្វើការមិនឈប់មិនឈរ រមែងអីមានការអស់កំលាំង ហើយប្រសិទ្ធភាពការងារក៏ទាបជាងមុន។ ជាការពិតអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺថាយើងមិនបានសំអាត ឬក៏មិនបានដឹងពីវិធីសំអាតកុំព្យូទ័ររបស់យើងឲ្យបានស្អាតជារៀងរាល់ថ្ងៃបន្ទាប់ពីប្រើប្រាស់រួច។ ការសំអាតនេះគឺមិនមែនសំដៅទៅលើការសំអាតតែផ្នែកខាងក្រៅនោះឡើយ គឺសំដៅដល់់ការសមអាតនៃផ្នែកខាងក្នុងរបស់វា។

    មានវិធីសាស្រ្ត ៣ងាយៗដែលលោកអ្នកគួដឹង និងគួយកទៅអនុវត្តចំពោះកុំព្យូទ័ររបស់លោកអ្នកឲ្យបានរាល់ថ្ងៃ។ ខាងក្រោមនេះជាវិធីសាស្រ្តដែលប្រាជ្ញាខ្មែរនឹងលើកយកបង្ហាញ៖

    វិធីសាស្ត្រទី ១៖ Deleting Temp File
    លោកអ្នកចូលទៅកាន់ Search រួចវាពាក្យ Run នៅក្នុងប្រអប់ Search នោះ បន្ទាប់មកចុច Enter
    (Shortcut Keyboard: Window + R)
    បន្ទាប់វានឹងលេចឡើងនូវ Dialogue box មួយមក លោកអ្នកវាយពាក្យថា %temp% នៅក្នុងប្រអប់នោះរួចចុច OK (មើលរូប)


    បន្ទាប់ពីចុច OK វានឹងលេចចេញនូវ Dialogue Window មួយមក។ នៅក្នុង Dialogue Window នោះបង្ហាញប្រភេទ Files ដែលឥតមានប្រយោជន៏។ នៅលើ Keyboard ចុច Ctrl+A=Select All ដើម្បី Select Files ទាំងអស់ រួចចុច Shift+Delete រួចចុច Yes ដើម្បីលុប Files ទាំងអស់នោះជារៀងរហូត។ ***ចំណាំៈ ប្រសិនបើយើង ចុច Delete ដោយមិនបានចុច Shift នោះ Files ដែលលុបនឹងចូលទៅក្នុង Cycle Bin។ ដូច្នេះត្រូវចុច Shift ឲ្យជាប់មុនចុច Delete។ (មើលរូប)




    វិធីសាស្រ្តទី២៖ Disk Clean Up
    លោកអ្នកបើក Window Explore, នៅលើ Local Disk (C) ចុចយក បន្ទាប់មកចុច Mouse ស្តាំ (select and right click) ជ្រើសយកពាក្យ Properties


    ចុចលើពាក្យ Disk Cleanup វានឹងលេចចេញដូចរូបខាងក្រោម៖


    ចុចលើប្រអប់ទាំងអស់ បន្ទាប់មកចុច OK។
    ចុច Delete Files
    Disk Cleanup ដំណើរការ វានឹងលុបចោលនូវឯកសារដែលឥតប្រយោជន៍ចោលទាំងអស់។ បន្ទាប់អ្នកនិឹងមានអារម្មណ៍ថាកុំព្យូទ័ររបស់លោកអ្នកដើរលឿនជាងមុន។ ចំណាំ៖ អ្នកដែលពុំដែលបានសំអាតកុំព្យូទ័រ តាម Disk Cleanup លើកទីមួយអាចមានភាពយូបន្តិច សូមព្យាយាមចាំ។

    វិធីសាស្រ្តទី៣៖ Deleting Damage Files
    ជាវិធីសាស្ត្រមួយទៀតដែលអាចជួយឲ្យកុំព្យូទ័ររបស់អ្នកដើរលឿនផងដែរ។ លោកអ្នកចូលទៅកាន់ Window Explore →Local Disk (C) ត្រង់ប្រអប់ Search វាយពាក្យ *exe* រួចចុច Enter (មើលរូប)

    Window Explore នឹងធ្វើការ Search រក Files ដែលខូច។ Files ដែលខូចនឹងមានពណ៌ ខៀវខុសពី Files ដែលល្អ(មើលរូបខាងក្រោម) ជ្រើសយក Files នោះរួចចុច Shift+Delete ដើម្បីលុបចោល ចុច Yes ជាការស្រេច។


    ឥឡូវដល់ពេលអនុវត្តន៍នៅលើកុំព្យូទ័រលោកអ្នកហើយ ចាប់ផ្តើម!

    2 comments:

    សូមចុច Like និង Share នៅទីនេះដើម្បីទទួលបានពត៌មានថ្មីៗនៅក្នុង Facebook របស់អ្នក