• Breaking News

    រីករាយជាមួយគ្នា យល់ដឹងជាមួយគ្នា!

    ប្រាជ្ញាខ្មែរ នាំមកជូនលោកអ្នកនូវ ភាពរីករាយ កំសាន្តសប្បាយឥតកំណត់។ ជាងនេះទៅទៀតលោកអ្នកនឹងបានជ្រាបដឹងនូវពត៌មានថ្មីៗទាំងក្នុង និងក្រៅប្រទេស ទទួលបានចំនេះដឹងថ្មីៗ រួមទាំងវិធីថែទាំសុខភាព និងសម្រស់ឲ្យស្អាតឋិតថេរ.....៕

    ប្រធានាធិបតី​អាមេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ នឹង​គោរព​គោលការណ៍​ចិន​តែ​មួយ




    ប្រធានាធិបតី​អាមេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ថ្លែង​កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ ប្រាប់​ដល់​សម​ភាគី​ចិន​លោក​ស៊ី ជី​ន​ពីង ថា លោក​នឹង​គោរព​គោលការណ៍​ចិន​តែ​មួយ​ពេល​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​រយៈពេល​យ៉ាង​យូរ​មួយ ជា​លើក​ដំបូង​រវាង​មេដឹកនាំ​ទាំង​២​ចាប់តាំងពី​លោក​ត្រាំ ចូល​កាន់កាប់​សេត​វិមាន​មក ។
    ក្នុង​សេចក្តី​ប្រកាស​មួយ សេត​វិមាន​គូស​បញ្ជា់​ថា មេដឹកនាំ​ទាំង​២​ពិភាក្សា​គ្នា​ពី​បញ្ហា​ជា​ច្រើន ហើយ​លោក​ប្រធានាធិបតី​ត្រាំ ទទួល​យល់ព្រម​តាម​សំណើ​របស់​លោក​ស៊ី គោរព​គោលការណ៍​ចិន​តែ​មួយ ។ លោក​ត្រាំ និង​លោក​ស៊ី អញ្ជើញ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួប​គ្នា​ក្នុង​ប្រទេស​រៀង​ៗ​ខ្លួន ។
    សេត​វិមាន​ចាត់​ទុក​ការ​ពិភាក្សា​គ្នា​នេះ​ថា ស្និទ្ធស្នាល​បំផុត ហើយ​មេដឹកនាំ​ទាំង​២​ពិភាក្សា​គ្នា​ជាមួយ​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ ។
    ទូរទស្សន៍​ចិន CCTV គូសបញ្ជាក់​ថា លោក​ស៊ី អបអរសាទរ​ចំពោះ​ការ​អះអាង​ជា​ថ្មី​របស់​លោក​ត្រាំ ពី​ការ​គោរព​របស់​រដ្ឋាភិបាល​អាមេ​រិ​ក​ដល់​គោលការណ៍​ចិន​តែ​មួយ ។
    សេត​វិមាន​កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ ប្រកាស​ថា លោក​ត្រាំ បាន​ផ្ញើ​ជូន​លោក​ស៊ី នូវ​សារលិខិត​មួយ​ច្បាប់​ដែល​បង្ហាញ​ពី​បំណង​របស់​លោក​ចង់ឱ្យ​មាន​ទំនាក់ទំនង​ស្ថាបនា​មួយ​រវាង​ប្រទេស​ទាំង​២ បន្ទាប់​ពី​ភាព​តានតឹង​ចាប់តាំងពី​លោក​ត្រាំ ជាប់​ឆ្នោត​មក ៕

    No comments:

    Post a Comment

    សូមចុច Like និង Share នៅទីនេះដើម្បីទទួលបានពត៌មានថ្មីៗនៅក្នុង Facebook របស់អ្នក