• Breaking News

    រីករាយជាមួយគ្នា យល់ដឹងជាមួយគ្នា!

    ប្រាជ្ញាខ្មែរ នាំមកជូនលោកអ្នកនូវ ភាពរីករាយ កំសាន្តសប្បាយឥតកំណត់។ ជាងនេះទៅទៀតលោកអ្នកនឹងបានជ្រាបដឹងនូវពត៌មានថ្មីៗទាំងក្នុង និងក្រៅប្រទេស ទទួលបានចំនេះដឹងថ្មីៗ រួមទាំងវិធីថែទាំសុខភាព និងសម្រស់ឲ្យស្អាតឋិតថេរ.....៕

    មហាខ្លោចចិត្ត! សល់៣ថ្ងៃទៀត ដឹកដៃគ្នាចូលរោងការ ស្រាប់តែត្រូវ.........

    មហាខ្លោចចិត្ត! សល់៣ថ្ងៃទៀត ដឹកដៃគ្នាចូលរោងការ ស្រាប់តែត្រូវ
    កុងតឺន័រផ្តាច់សង្ខាកូនក្រមុំ បន្សល់ទុកកូនកម្លោះ រងរបួសធ្ងន់នៅមន្ទីរពេទ្យ


    (តាកែវ)៖ ពិតជារន្ធត់ចិត្តណាស់ និងមហាខ្លោចចិត្តណាស់! នារីម្នាក់ដែលបានខិតខំប្រឹងប្រែងរៀនសូត្រតាំងពីតូចក្រូចឆ្មារ រហូតបានចប់សកលវិទ្យាល័យ ហើយថែមមានការងារធ្វើត្រឹមត្រូវ និងមានគូស្រករហូតភ្ជាប់ពាក្យជាមួយគ្នា ព្រមទាំងកំណត់ថ្ងៃចូលរោងការទៀតនោះ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តកុងតឺន័របុក បណ្តាលឲ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ខណៈបុរសជាគូដណ្តឹងបានរងរបួសធ្ងន់។

    ថ្ងៃចូលរោងការ ដែលកម្មវិធីត្រូវបានចាស់ទុំទាំងសងខាង និងសាច់ញាតិ រៀបចំបណ្តើរៗទៅហើយនោះ ក៏បានប្រែក្លាយជារោងបុណ្យសពទៅវិញ ធ្វើឲ្យអ្នកភូមិ និងអ្នកបានដឹងពីរឿងនេះ សែនសង្វេគយ៉ាងខ្លាំង។

    ថ្ងៃចូលរោងការរបស់ពួកគេ គ្រោងធ្វើឡើងនៅចុងសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០១៧ ប៉ុន្តែកាលពី៣ថ្ងៃ មុនពួកគេទាំង២នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងធ្វើដំណើរតាមផ្លូវពីភ្នំពេញឆ្ពោះទៅស្រុកកំណើត ដើម្បីត្រៀមខ្លួនធ្វើជាកូនក្រមុំ និងកូនកម្លោះ។ ប៉ុន្តែពេលធ្វើដំណើរតាមផ្លូវលេខ៣ ត្រង់ចន្លោះបង្គោលគីឡូម៉ែតលេខ​៤៣-៤៤ ចំណុចត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ វេលាម៉ោង៦ល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្រាប់តែរថយន្តកុងតឺន័រមួយគ្រឿង បានបុកពួកគេកំពុងជិះម៉ូតូ បណ្តាលឲ្យខាងស្រីស្លាប់គួរឲ្យអាណោចអាធម៌ រីឯខាងប្រុសវិញរងរបួសធ្ងន់។

    សាច់ញាតិបានថ្លែងទាំងរន្ធត់ចិត្តថា នារីរងគ្រោះដែលគ្រោងចូលរោងការនេះឈ្មោះ ប៉ិន ប៊ុនឡា អាយុ២៧ឆ្នាំ ជាកូនទី២របស់លោក ប៉េវ នុន និងអ្នកស្រី ឃី យ៉ូត រស់នៅភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ននាងជាជំនួយការគណនេយ្យនៅក្រុមហ៊ុន លឹម ឡេងស្រេង ដឹកជញ្ជូន ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលការចូលបម្រើការងារបន្ទាប់ពីនាង បានរៀនចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ នៅវិទ្យាស្ថានវ៉ាន់ដា។ ដោយឡែកកូនកម្លោះវិញមានឈ្មោះ ម៉ី យុទ្ធា ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។

    បន្ទាប់ពីទទួលបានព័ត៌មានដ៏រន្ធត់នេះ ថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន បានទៅចូលបុណ្យផ្ទាល់ ដើម្បីសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ ធនធានម្នាក់របស់សង្គមជាតិ និងជាប្រជាពលរដ្ឋស្លូតត្រង់ម្នាក់។ សូមប្រជាពលរដ្ឋទាំងអស់ចូលរូម និងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ទាំងអស់គ្នា៕










    No comments:

    Post a Comment

    សូមចុច Like និង Share នៅទីនេះដើម្បីទទួលបានពត៌មានថ្មីៗនៅក្នុង Facebook របស់អ្នក