ជាការពិតគេតែងនិយាយថាកុមារជា ទំពាំងស្នងឬស្សី។ មិនខុសទេ តែយើងគួសួរទៀតថា តើយើងចង់ឲ្យទំពាំងរបស់យើងក្លាយជាឬស្សី ក្រិន ឬក៏ឬស្សីដែលធំខ្ពស់ស្រឡូនល្អ? ចំឡើយ គឺថាគ្មាននណាម្នាក់ចង់បានឬស្សីដែលក្រិននោះឡើយ។
តើយើងគួមានវិធីសាស្រ្តអ្វីខ្លះដើម្បីបណ្តុះទំពាំងរបស់យើងឲ្យលូតលាស់បានល្អ?
មាន ៥ វិធីសាស្រ្តដែលប្រាជ្ញានឹងលើកឡើងមកបង្ហាញថ្ងៃនេះ៖
វិធីសាស្ត្រទី១៖ ត្រូវតាំងខ្លួនជាគំរូ
ការតាំងខ្លួនជាគំរូ គឺជាវិធីសាស្រ្តមួយដ៏ល្អបំផុតសម្រាប់កុមារទាំងឡាយ ពីព្រោះថាពួកគាត់គឺប្រៀបបាននឹងក្រដាស់សមួយផ្ទាំងដែលរងចាំការគូសចារ្យ បើការគូសចារ្យមានភាពល្អស្អាតនោះ ក្រដាស់នោះនឹងមានតំលៃ តែបើវាគ្រាន់តែត្រូវបានគេយកមកគូសវាយលេងទេនោះ វានឹងក្លាយជាក្រដាសដែលគ្មានតំលៃ នឹងត្រូបានគេចោលក្នុងធុងសម្រាមយ៉ាងឆាប់បំផុត។ មានន័យថា ការចិញ្ចឹមបីបាច់ថែរក្សាកូន គឺត្រូវយកចិត្តទុកដាក់ទាំងការសម្តែងនូវការទំនាក់ទំនង ក៏ដូចជាឥរិយាបទជាគំរូផ្សេងៗ ដូចជា ការសិក្សាស្រាវជ្រាវ ការនិយាយស្តី ឬការមានឩត្តមភាពលើការងារ និងសង្គមជាដើម។ល។
វិធីសាស្ត្រទី២៖ ការបង្ហាត់បង្ហាញ នឹងណែនាំ
គួរត្រូវធើ្វវាឲ្យបានជារៀងរាលើថ្ងៃ ដូចជាការអានសៀវភៅ ការធ្វើលំហាត់ ឬសកម្មភាពកំសាន្តនានាដែលទាក់ទងដល់ការអប់រំ និងបង្កើនចំនេះដឹង។ ជាការពិតកុមារភាគច្រើនចូលចិត្តការលេង ជាជាងការរៀន។ ដូច្នេះអ្វីដែលយើងត្រូវធ្វើ គឺមិនត្រូវបញ្ឈប់ការលេងរបស់ពួកគេនោះឡើយ តែត្រូវកែខៃការលេងនោះឲ្យមានលក្ខណៈជាការរៀនទៅវិញទើបល្អ។ ឩទាហរណ៍ កុមារតែងចូលចិត្តការគូសវាសផ្តេសផ្តាស់នៅលើជញ្ជាំងផ្ទះ ឬក៏ទីកន្លែងផ្សេងៗដែលគេអាចគូសបាន។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ លោកអ្នកអាចប្តូរឲ្យកូនរបស់លោកអ្នកមកសប្បាយជាមួយនឹងការផាត់ពណ៌វិញម្តង។ ទុកឲ្យពួកគេជាអ្នកជ្រើសពណ៌ដោយខ្លួនពួកគេផ្ទាល់ បន្ទាប់អ្នកធ្វើការតាមដាននឹងកែតម្រូវតាមក្រោយ រួចពន្យល់ពីហេតុផល។ ចំនុចនេះវានឹង បណ្តុះគំនិតក្នុងការសម្រេចចិត្តរបស់គេ ក្នុងពេលអនាគត។
វិធីសាស្ត្រទី៣៖ បណ្តុះគំនិតឲ្យកូនរបស់អ្នកចូលចិត្តសៀវភៅ
ជាវិធីសាស្រ្តដែលលំបាក ព្រោះថាជាទូទៅសៀវភៅនឹងក្មេងគឺមិនសូវត្រូវគ្នាឡើយ។ ដូច្នេះតើគួត្រូវធ្វើវាយ៉ាងណា? ដូចអ្វីដែលបានលើកឡើងខាងលើ ការធ្វើជាគំរូគឺជាការសំខាន់។ មានពាក្យមួយគេតែងនិយាយថា ចង់ឲ្យគេគោរពយើ លុះណាយើយគោរពគេមុន។ ពាក្យនេះគឺសំដៅដល់ការធ្វើជាគំរូ មានន័យស្រដៀងគ្នាថា បើចង់ឲ្យកូនរបស់លោកអ្នកចូលចិត្តសៀវភៅ លុះត្រាតែអ្នកធ្វើវាជាគំរូមុន។
ធ្វើវាបង្ហាញឲ្យកូនរបស់លោកអ្នកឃើញរាល់ថ្ងៃ នោះគេនឹងចាប់ផ្តើមមានទំលាប់ដូចជាលោកអ្នកមិនខាន។
អត្ថបទប្រាជ្ញាខ្មែរ
No comments:
Post a Comment