• Breaking News

    រីករាយជាមួយគ្នា យល់ដឹងជាមួយគ្នា!

    ប្រាជ្ញាខ្មែរ នាំមកជូនលោកអ្នកនូវ ភាពរីករាយ កំសាន្តសប្បាយឥតកំណត់។ ជាងនេះទៅទៀតលោកអ្នកនឹងបានជ្រាបដឹងនូវពត៌មានថ្មីៗទាំងក្នុង និងក្រៅប្រទេស ទទួលបានចំនេះដឹងថ្មីៗ រួមទាំងវិធីថែទាំសុខភាព និងសម្រស់ឲ្យស្អាតឋិតថេរ.....៕

    ធ្លាប់​នៅ​សុខៗ​ឆ្មា​ឥត​ម្ចាស់​ចូលមក​រស់នៅ​ក្នុងផ្ទះ​ទេ? នេះ​ជា​មូលហេតុ​ពិត​របស់​សត្វ​ដ៏​មាន​វេទមន្ត​​បំផុត​មួយ​លើ​ផែនដី​នេះ​


    ឆ្មា​ជាស​ត្វ​វេទមន្ត​បំផុត​មួយ​នៅលើ​ផែនដី​! វិញ្ញាណ​ពិសេស​អាច​ដឹង​ព្រឹត្តិការណ៍​អ្វីមួយ​ជាមុន​របស់​វា​គឺ​ពិតជា​មានអំណាច​ខ្លាំងក្លា​ណាស់​។ វា​អាច​ដឹង​មុន​ថា​តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​មនុស្ស​ក្នុង​គ្រួសារ ផ្ទះសម្បែង និង​ទឹកដី​ដែល​វា​ធ្លាប់​រស់នៅ​។ ដូច្នេះហើយ​នៅពេល​ឆ្មា​ឥត​ម្ចាស់​ចូលមក​ក្នុងផ្ទះ (​ឬ​ឆ្មា​របស់​យើង​ផ្ទាល់​) ត្រដុស​ក្បាល​លើ​ជើង​របស់​យើង វា​មិន​ត្រឹមតែ​ចង់បាន​អាហារ​ពី​យើង​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ចង់​ចែករំលែក​សិល្ប៍​វេទមន្ត​របស់​វា​ជាមួយ​យើង​ទៀតផង​។
    ​    
    ​បើ​យើង​រុញ​ឆ្មា​ចេញ​ពេល​វា​មក​ត្រដុស​ជើង​យើង គឺ​ស្មើនឹង​យើង​ចង់​ប្រាប់​វា​ថា "​យើង​ចង់​នៅ​ម្នាក់ឯង ហើយ​ឱ្យ​ឆ្មា​ចាកចេញ​ឱ្យ​បាត់​ពីមុខ​ពី​មាត់​យើង​"​។ វា​មិន​គ្រាន់តែ​បង្ខាំង​ឆ្មា​ពី​ការផ្តល់​ថាមពល​ពិសេស​របស់​វា​មក​យើង​នោះទេ ការធ្វើ​បែបនេះ​ថែមទាំង​អាចឱ្យ​ឆ្មា​ដក​ថាមពល​ពី​ខ្លួន​យើង​ទៀតផង​។​
    ​   
    ឆ្មា​មិន​ត្រឹមតែ​ការពារ​ផ្ទះ​មិនឱ្យ​ព្រលឹង​ព្រាយ​បិសាច​ចូល​ផ្ទះ​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​ការពារ​ផ្ទះ​ពី​ថាមពល​អវិជ្ជមាន​ផងដែរ​។ វា​ជាការ​សំខាន់​ណាស់ នៅពេល​អ្នក​រើ​ទៅ​នៅផ្ទះ​មួយទៀត​ដែល​ធ្លាប់ជា​កម្មសិទ្ធិ​អ្នកដទៃ ឬ ជា​ផ្ទះ​ដែល​ធ្លាប់​មានរឿង​មិនល្អ​កើតឡើង​។
    ​   
      ​* ឆ្មា​អាច​ព្យាបាល​ជំងឺ
    ​    ​ឆ្មា​គ្រប់​ប្រភេទ​គ្រប់​ពណ៌​សម្បូរ​សុទ្ធ​តែមាន​សមត្ថភាព​ពិសេស​អាច​ព្យាបាល​អាកា​រៈ​ស្រាលៗ​មួយចំនួន​។ វិធីសាស្ត្រ​ល្អ​បំផុត​គឺ​អង្អែល​ក្បាល​ឆ្មា វា​នឹង​ជួយ​ឱ្យ​យើង​បាត់​ជំងឺស្ត្រេស បាត់​អារម្មណ៍​មួរ​ហ្មង ហើយ​ថែមទាំង​ជួយ​ជំរុញ​ភ្នែក​មនុស្ស​ឱ្យមើល​បាន​ច្បាស់​ទៀតផង​។ នេះ​បើតាម​ការស្រាវជ្រាវ​អំពី​សត្វ​ឆ្មា​ពី​សំណាក់​អ្នកវិទ្យាសាស្ត្រ​ស្កុ​តឡែ​ន​។
    ​    ​
    ​    ​ហេតុ​ដូច្នេះហើយ​ទើបបានជា​ប៉ែក​អឺរ៉ុប និយម​ណែនាំ​ឱ្យ​ចិញ្ចឹម​ឆ្មា ព្រោះ​វា​មាន​ឥទ្ធិពល​មកលើ​មនុស្ស​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ​ដូច្នេះ​។
    ​  
      ​* ឆ្មា​នាំមក​នូវ​ថាមពល​វិជ្ជមាន និង​ទ្រព្យសម្បត្តិ​
    ​    ​ដោយហេតុថា​ឆ្មា​មាន​ថាមពល​វេទមន្ត​ដ៏​អស្ចារ្យ​ដែល​យើង​មិនអាច​មើលឃើញ​ដោយ​ភ្នែក​ទទេ វា​នាំមក​នូវ​ថាមពល​វិជ្ជមាន​មក​ក្នុងផ្ទះ​សម្បែង ជាហេតុ​រួមចំណែក​នាំមក​នូវ​សុខ​ភាពល្អ និង​ទ្រព្យ​លាភ​ចូលមក​គ្រួសារ​ទាំងមូល​។
    ​   
      ​* យើង​អាច​សង្កេត​ដឹងថា​មានព្រលឹង​ឬ​វិញ្ញាណ​ក្នុងផ្ទះ តាមរយៈ​សកម្មភាពរ​បស់​ឆ្មា
    ​    ​ប្រសិនបើ​លោកអ្នក​ឧស្សាហ៍​ឃើញ​ឆ្មា​មក​ចាំ​នៅ​កន្លែង​ដដែល​ក្នុងផ្ទះ​របស់​អ្នក​រាល់ថ្ងៃ ក្នុង​អាកប្បកិរិយា​ម៉ឺងម៉ាត់​ខុសពី​ប្រក្រតី និង​ភ្នែក​វា​ចេះតែ​សម្លឹង​មើលទៅ​អ្វីមួយ​មិន​ដាក់​ភ្នែក​នៅ​ទីកន្លែង​នោះ គឺ​បានន័យថា មួយផ្នែក​នៃ​ផ្ទះ​របស់​លោកអ្នក​កំពុងមាន​វិញ្ញាណ​មិនល្អ​ស្ថិតនៅ​ទីនោះ​។ តាម​ជំនឿ​អឺរ៉ុប គេ​មាន​គម្ពីរ​ធម៌​របស់គេ​ដើម្បី​សូត្រ​បណ្តេញ​ព្រលឹង​ទាំងនោះ ចំណែក​ប៉ែក​អាស៊ី​គឺ​និមន្ត​ព្រះសង្ឃ​ដើម្បី​ប្រោស​ពរជ័យ បណ្តេញ​ឧ​ប​ទ្រុប​ចង្រៃ​ចេញពីផ្ទះ​៕

    No comments:

    Post a Comment

    សូមចុច Like និង Share នៅទីនេះដើម្បីទទួលបានពត៌មានថ្មីៗនៅក្នុង Facebook របស់អ្នក