• Breaking News

    រីករាយជាមួយគ្នា យល់ដឹងជាមួយគ្នា!

    ប្រាជ្ញាខ្មែរ នាំមកជូនលោកអ្នកនូវ ភាពរីករាយ កំសាន្តសប្បាយឥតកំណត់។ ជាងនេះទៅទៀតលោកអ្នកនឹងបានជ្រាបដឹងនូវពត៌មានថ្មីៗទាំងក្នុង និងក្រៅប្រទេស ទទួលបានចំនេះដឹងថ្មីៗ រួមទាំងវិធីថែទាំសុខភាព និងសម្រស់ឲ្យស្អាតឋិតថេរ.....៕

    ហេតុអ្វីខំធ្វេីការចង់ដាច់ខ្យល់នៅតែមិនសល់លុយ? វាជារឿងពិតរបស់ខ្ញុំ គំណិតគួរពិចារណា

    ខ្ញុំមានលុយ $1000 ទៅទិញទូរសព្ទ័តម្លៃ $1200 បានខ្ចីគេ $200 ថែមទៀត ដោយគិតថាទិញបានមកធ្វើអោយខ្ញុំមាន ភាពហឺរហារ ឡូយ សប្បាយចិត្ត តែវាធ្វើអោយខ្ញុំសប្បាយបានតែរយៈពេលខ្លី បន្ទាប់មកខ្ញុំត្រូវជំពាក់បំណុលគេ $200 ហើយត្រូវចំណាយលុយ លើទូរសព្ទ័រាល់ខែ 

    ស្រាប់ថ្ងៃមួយនោះទូរសព្ទ័ខ្ញុំវាធ្លាក់ខូច ខ្ញុំក៏យកវាទៅលក់ស្រាប់តែបានតម្លៃតែ $400 ចឹងខ្ញុំត្រូវខាតអស់ $800 ហើយត្រូវយកលុយ $200 សងគេទៀត ចឹងខ្ញុំសល់តែ $200 ក្នុងរយៈពេល៣ខែ ពីមានលុយ $1000 សល់តែ $200 ប៉ុណ្ណោះ នៅពេលនេះទើបខ្ញុំដឹងថា ទូរសព័្ទ ឡាន ម៉ូតូ… គឺជាបំណុលដែលខ្ញុំត្រូវចំណាយលុយទៅលើវារាល់ថ្ងៃ បើទិញហើយលក់វិញគឺខាត ហើយខ្ញុំខំធ្វើការ ដើម្បីសងបំណុលរាល់ខែ ធ្វើអោយខ្ញុំមិនអាចសល់លុយ ហើយគ្មានកំលាំងចិត្តធ្វើការ បែរជាឆ្ងល់ថាខំៗៗៗរកដែរម៉េចមិនសល់ មិនមាន? ពេលនេះខ្ញុំត្រូវតែកែប្រែខ្លួនឯង បើមានលុយ $1000 ត្រូវ ÷
    – ទុក 10% – 20% សម្រាប់សន្សំទុកវិនិយោគ រឺធ្វើអាជីវកម្ម
    – 5% – 10% សម្រាប់ចូលរួមក្នុងសង្គម (ធ្វើបុណ្យ , កម្មវិធី ជប់លៀង កម្មវិធីមង្គលការ…)
    – 10% – 20% សម្រាប់សន្សំទុកការពារនៅពេលមានអាសន្ន (កូនឈឺ,គ្រោះថា្នក់ផ្សេងៗ….)
    – ទុក 50% – 60% សម្រាប់ជីវភាព (អាហារ ទឹក ភ្លើង សាំងម៉ូតូ ឡាន…)
    =>ឥឡូវពេលខ្ញុំមានលុយ $1000 ខ្ញុំទិញទូរសព្ទ័តំលៃតែ $500 ទេទើបខ្ញុំសប្បាយចិត្ត ហើយមានលុយសល់ មានសុភមង្គល មានកំលាំងចិត្តធ្វើគ្រប់យ៉ាង។
    + កាលពីមុនខ្ញុំដូចជាដើមចេក ដើមធំ ល្អ ស្លឹកល្អ តែគ្មានឬសរឹងមាំ ពេលខ្យល់បក់ត្រូវ ក៏ដួលរលំ (ពេលជួបបញ្ហា ក៏បន្ទោសគេឯង…) តែពេលនេះខ្ញុំជាដើមឬសស្សី ដែលមានឬសច្រើន ហើយចាក់ចូលដីជ្រៅ ៘ ប្រភព៖ facebook

    No comments:

    Post a Comment

    សូមចុច Like និង Share នៅទីនេះដើម្បីទទួលបានពត៌មានថ្មីៗនៅក្នុង Facebook របស់អ្នក