បច្ចេកវិទ្យាពីមួយថ្ងៃទៅមួួយថ្ងៃតែងមានការីចំរើន និងអភិវឌ្ឍឥតឈប់ឈរ។ ទន្ទឹមនឹងនោះដែរក៏មានលក្ខណៈពិសេសមួយចមនួនដែលអ្នកប្រប្រាស់ពុំទាន់បានដឹងអស់នៅឡើយខណៈមានការលេចឡើងនូវបច្ចេកវិទ្យាថ្មីៗជាបន្តបន្ទាប់។
Window 8 ជាជំនាន់ទី៤ នៃក្រុមហ៊ុន Microsoft ដែលមានមនុស្សភាគច្រើនៅពុំទាន់បានដឹងពីលក្ខណៈពិសេសរបស់វាអស់នៅឡើយ ស្របពេលនោះដែរ Window 10 ជំនាន់ទី៥ ក៏ចាប់ផ្តើមឡើង។ ទោះជាយ៉ាងនេះក្តីថ្ងៃនេះប្រាជ្ញាខ្មែរនឹងលើយកមកបង្ហាញនូវ លក្ខពិសេសមួយរបស់ Window 8 ដែលមនុស្សមួយចំនួនមិនបានដឹង គឺជារបៀបដែលធ្វើឲ្យកុំព្យូទ័រអាចនិយាយបាន អានបាន។
ខាងក្រោមនេះជាជំហាននីមួយៗដើម្បីបើកលក្ខណៈពិសេសរបស់ Window 8 នេះ៖
ចូលទៅកាន់ Setting→Change PC Setting
→ចូលទៅកាន់ Ease of Access
→ចូលទៅកាន់ Narrator
→បើក Narrator on & Start Narrator Automatically on
បន្ទាប់ពីបានបើកលក្ខណៈពិសេសនេះហើយអ្នកនឹងលឺសំលេងដែលកុំព្យូទ័រអ្នកនិយាយ។ អ្នកអាចប្តូរសំលេងរបស់វាដោយការជើ្រសរើសសំលេងនៅត្រង់ប្រអប់ Choose a voice និងកំណត់ល្បឿននៃការនិយាយរបស់វានៅលើ Speed Bar។
ពេលនេះអ្នកសាកល្បងឲ្យវាអានអត្ថបទជាភាសា អង់គ្លេសនៅក្នុងកម្មវិធី Microsoft Word ដោយការ Select នៅលើពាកយណាមួយដែលអ្នកចង់ឲ្យវាអាន។ វាប្រាកដជាអានឲ្យអ្នកស្តាប់។
ប្រសិនបើលោកអ្នកនូមានចំងល់ផ្សេងទៀតសូម Comment មកកាន់យើងខ្ញុំ។ យើងខ្ញុំនឹងព្យាយាមដើម្បីបង្ហាញដល់លោកអ្នក។ សូមអរគុណ!
No comments:
Post a Comment